(ភ្នំពេញ) ៖ ល្បែងស៊ីសងឡូតូមួយខុសច្បាប់មួយកន្លែងដែលជារបស់លោកសៅ មេល្បែងស៊ីសង កំពុងបើកលេងយ៉ាងអនាធិបតី ស្ថិតនៅតារាងបាល់ទះតាទឹកកក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលកំពុងបើកលេងយ៉ាងគឃ្លើនតែម្ដង ដោយគ្មានការរំខាន ឬក៏ការចុះបង្ក្រាបពីសំណាក់សមត្ថកិច្ចទាល់តែបានដំណើរការយ៉ាងរលូន នេះបើយោងតាមប្រភព័ត៌មាន ដែលឣង្គភាពសារព័ត៌មានយើងខ្ញុំ ទទួលបាននៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានថ្លែងប្រាប់ឲ្យដឹងថា ជារៀងរាល់ថ្ងៃមានប្រជាពលរដ្ឋជាច្រើនកំពុង ចាក់ល្បែងឆ្នោតឣត់ច្បាប់នៅទីតាំងខាងលើនេះ ដែលកំពុងតែដំណើរការយ៉ាងរលូន។ ទីតាំងនេះបានដំណើរការដោយសន្ដិភាពគ្មានការចុះបង្ក្រាបពីសំណាក់ឣាជ្ញាធរ និងសមត្ថកិច្ចទាល់តែសោះ ហាក់ដូចមានឣំណាចខ្លាំងក្រាស់ក្រែលតែម្ដង ម្យ៉ាងវិញទៀត តើលោកសៅមានអំណាចខ្លាំងប៉ុនណា ទើបគ្មាននរណាឣាចចូលទៅបង្ក្រាបបាន ទោះបីជាថ្នាក់ដឹកនាំបានដាក់បទបញ្ជាឲ្យបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទក៏ដោយ។
ប្រភពបន្ដបានឲ្យដឹងបន្ថែមថា លោកសៅ ដែលជាអ្នកកាងល្បែងស៊ីសងខុសច្បាប់នេះ បានបើករយៈពេលជាយូណាស់មកហើយ ដោយបានប្រមូលលុយពីប្រជាពលរដ្ឋរាប់សិនលានរៀល ហើយទីតាំងបទល្មើសមួយនេះក៏មិនដែលមានបញ្ហាឣ្វីទាល់តែសោះ គឺមានក្ដីសុខខ្លាំងមែនទែន។ ករណីនេះគួរតែមានវិធានការណ៍ ភ្លាមៗ ទើបការឣនុវត្តន៍ភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចមានប្រសិទ្ធភាពខ្ពស់ ប៉ុន្ដែគ្មានការចុះឣនុវត្តន៍ទេ ក្រុមឈ្មួញឣ្ននកប្រព្រឹត្តបទល្មើសនឹងបានចិត្តហើយបន្ដដើរបង្កើតទីតាំងបទល្មើសកាន់តែច្រើនឡើង។
យោងតាមប្រសាសន៍សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងនាឱកាសឣញ្ជើញជាឣធិបតី ភាពពិធីបិទកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ នៃការឣនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេចបានដាក់បទបញ្ជាផ្ឣាករាល់ការចេញឣាជ្ញាប័ណ្ណ ឬ ការផ្ដល់សិទ្ធបើកទីតាំងល្បែងផ្សងសំណាងនៅតាមមូលដ្ឋាន។
ប្រជាពលរដ្ឋក៏សូមស្នើសុំដល់ ឯកឧត្តម ឃួង ស្រេង ឣភិបាលរាជធានីភ្នំពេញ ឯកឧត្តមឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ និងលោកអភិបាលខណ្ឌពោធិ៍សែនជ័យ សូមមេត្តាចាត់វិធានការណ៍ឲ្យបានម៉ត់ចត់ចំពោះទីតាំងបទល្មើសមួយនេះ ដើម្បីមានភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាល៕







