ភ្នំពេញ៖ នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលជាមួយសិស្សានុសិស្សជ័យលាភី នៅក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ កាលពីថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥ នៅទូទាំងស្រុកអង្គស្នួល ខេត្តកណ្តាល។
ក្នុងឱកាសនោះ ដើម្បីជាការលើកទឹកចិត្តដល់សិស្សានុសិស្ស ដែលខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការសិក្សា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានឧបត្ថម្ភសិស្សជ័យលាភី និទ្ទេស A ចំនួន៣២នាក់ ដោយក្នុងម្នាក់ៗទទួលបានម៉ូតូ Honda Dream 2026 ចំនួន១គ្រឿង និងសិស្សជ័យលាភីនិទ្ទេស B ចំនួន១១៤នាក់ ដោយម្នាក់ៗទទួលបានថវិកាចំនួន ៤០០.០០០រៀល ៕
Tags:
ព័ត៌មានជាតិ







